រឿងដែលអ្នកត្រូវចាំ ពេលដែលត្រូវអ្នកដទៃនិយាយដើម

យើងរស់នៅក្នុងសង្គមសព្វថ្ងៃ ទោះបីយើងល្អប៉ុនណា ព្យាយាមអស់ពីលទ្ធភាពប៉ុនណា ស្មោះត្រង់ចំពោះមនុស្សក្បែរខ្លួនកម្រិតណា ក៏មិនអាចចៀសផុតពីត្រូវអ្នកដទៃនិយាយដើមពីក្រោយខ្នងនោះដែរ។ ពេលខ្លះ មនុស្សល្អ ក៏មានអ្នកស្អប់ មនុស្សអាក្រក់ ក៏មានអ្នកស្រឡាញ់ និងគាំទ្រពួកគេ ហេតុផលនោះគឺ មនុស្សល្អ មិនស្ថិតក្នុងជំពូកមនុស្សអាក្រក់ ដូច្នេះហើយ ការគិតរបស់មនុស្សមួយចំនួន មិនអាចយល់ពីមនុស្សល្អបានដែរ។ ចំណែកឯមនុស្សអាក្រក់ នៅតែមានអ្នកស្រឡាញ់ និងគាំទ្រ ហេតុផល ក៏ព្រោះតែស្ថិតក្នុងជំពូកមនុស្សដូចគ្នា ដូច្នេះ គេច្បាស់ជាយល់ពីគ្នាច្បាស់។ យ៉ាងណាមិញ មានរឿង៥យ៉ាងដែលអ្នកគួរតែចងចាំ និងដាស់តឿនខ្លួនឯង នៅពេលដែលមាននរណាម្នាក់និយាយដើមអ្នក និយាយអាក្រក់ពីអ្នក ៖ ១. កុំខ្វល់ច្រើនពេក ពីអ្វីដែលអ្នកដទៃគិតមកលើអ្នក ជីវិត​នេះ​មាន​ភាព​រញ៉េរញ៉ៃ ដូច្នេះ​ត្រូវ​រស់នៅ​សម្រាប់​ខ្លួន​ឯងទៅបានហើយ។ កុំ​ទុក​ឱ្យ​ពាក្យ​មិន​គប្បី​របស់​អ្នក​ដទៃ​មក​ប៉ះ​ពាល់​ដល់អារម្មណ៍របស់អ្នក។ មនុស្សដែលនិយាយមិនល្អពីអ្នក ក៏ព្រោះតែគេតែងតែមានគំនិតអវិជ្ជមានចំពោះអ្នក ដូច្នេះ វាក៏ជាសិទ្ធរបស់គេ។ ទោះយ៉ាងណា អ្នកកុំបាច់ខ្វល់ច្រើនពេកអី សំខាន់ ធ្វើខ្លួនឱ្យល្អទៅបានហើយ។ ២. គិតឱ្យបានហ្មត់ចត់ មុនពេលអ្នកនិយាយ ឬតបតទៅកាន់ពួកគេ ពេល​ខ្លះ​វា​ជា​អ្វី​ដែល​អ្នក​និយាយ​ ដែល​នឹង​ទាញ​អ្នក​ចូល​ទៅ​ក្នុង​បញ្ហា​គ្រប់​យ៉ាង​ក្នុង​ជីវិត​នេះ។ គ្រប់​គ្នា​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ដូច្នេះ​សូម​រំឭក​ខ្លួន​ឯង​ គិត​ឱ្យ​បាន​ច្បាស់​មុន​នឹង​និយាយអ្វីមួយ។ ស្ត្រី​ដែល​ចេះ​បិទ​មាត់ ​និយាយ​តិច … Continue reading រឿងដែលអ្នកត្រូវចាំ ពេលដែលត្រូវអ្នកដទៃនិយាយដើម